Sunday, July 17, 2016

Different

Dear son
Property of others, not as good as their own assets. Its assets received from the dead to inherit property, namely not as good as that found by their own strength. Assets earned by shareholders not as good as the integrity available property without justification. Its external assets, which is just not as good as its internal justice. Assets, an injustice in itself, not as good as the name of justice, which in itself is good, but. 
love child, try to find professional knowledge. Children need to build capacity to love goodness. All this is a great wedding a civilization in itself is extremely valuable.
Excerpts from Jackson Bond mother
Prepare Download Master General Dr. SAVONG
Typing Download laymen silk October 

មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ

ក្បាល​ពស់​កន្ទុយ​ពស់

មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខ ជាប់​ជំពាក់​នឹង​សុខ ទើប​មិន​រួច​ទុក្ខ ។

សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយ ខាង​ក្បាល​វា​មាន​ពិស ចូលទៅ​ជិត វានឹង​ខាំ បើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់ តែ​បើ​មិនប្រ​ញាប់​លែង​ទេ វា​នឹង​បែរ​ក្បាល​មក​ខាំ​បាន​ដូចគ្នា ព្រោះ​ទាំងក្បាល​ទាំង​កន្ទុយ​វា​នៅ​ក្នុង​តួ​ពស់​តែ​មួយ​ជាមួយ​គ្នា ។

សេចក្តី​ទុក្ខ​ដូច​ជា​ក្បាល​ពស់ ឯសេចក្តី​សុខ​ដូច​ជា​កន្ទុយ​ពស់ ។ សប្បាយ​ចិត្ត​ជា​សុខ ថ្នាំង​ថ្នាក់ចិត្ត​ជា​ទុក្ខ រមែង​កើត​អំពី​ម៉ែ​ឪជាមួយ​គ្នា គឺ​អវិជ្ជា​និង​តណ្ហា​នោះ​ឯង ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​មាន​នូវ​សេចក្តី​សុខ​ហើយ ចិត្ត​ក៏​នៅ​មិន​សប្បាយ មិន​ស្ងប់ ទាំង​ដែល​បាន​នូវ​របស់​ដែលពេញ​ចិត្ត​ផង ដូច​ជា​បាន​លាភ បាន​យស​ជា​ដើម ។ បាន​មក​ហើយ​សប្បាយ​ចិត្ត​ក៏​ពិត​មែន តែ​វា​ក៏​នៅ​មិន​ស្ងប់​ពិត ៗ ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់​បង់ ។

ការ​ភ័យ​ខ្លាច​ជា​មូល​ហេតុ​មិន​ឲ្យ​មាន​នូវ​សេចក្តី​ស្ងប់ ។ ពេល​ខ្លះ​ត្រូវ​វិនាស​ទៅ​ពិត ៗ ក៏​រឹង​រិត​តែ​ជា​ទុក្ខ​ក្រៃ​លែង ។ នេះ​សម្តែង​ឲ្យ​ឃើញ​ថា​សុខ​ពិត​មែន តែ​មាន​ទុក្ខ​ច្រឡូក​ច្រឡំ​ជាមួយ​ផង ហៅ​ថា​ សា​មិស​សុខ គឺ​ជា​សុខ​ដូចចាប់​ពស់​ត្រង់​កន្ទុយ ឬ ដូច​ត្រីជាប់​នុយ​នឹង​ផ្លែ​សន្ទូច ។

ដកស្រង់ចេញពីសៀវភៅៈ  ពាក្យ​ជេចន៍​ម៉ែ​ឪ
រៀបរៀងដោយៈ   លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

Saturday, July 16, 2016

រឿង​ស្តេច​ចចក​ឈ្មោះ​សព្វ​នាឋៈ

រឿង​ស្តេច​ចចក​ឈ្មោះ​សព្វ​នាឋៈ(ចាក អ. ស.)(ចចក​អើយ​ ចចក​​ជើង​មានះ វិនាស​ប្រាណ​ឯង)

ក្នុង​កាល​ដែល​កន្លង​ទៅ​ហើយ​ មាន​បុរោហិត​ព្រះ​ចៅ​ពារាណសី​ម្នាក់​ជា​អ្នក​ចេះ​បឋវី ជយ​មន្ត(មន្ត​បង្វិល​ផែន​ដី​ឲ្យ​វិល) ។ ថ្ងៃ​មួបុរោហិត ចូល​ទៅ​កាន់​អរណ្យ​ប្រទេស អង្គុយ​លើ​ខ្នង​ថ្ម​ដោយ​បំណង​ថា នឹង​ស្វា​ធ្យាយ​មន្ត​វិជ្ជា​ការ​ខ្លួន​ លុះ​អង្គុយ​ស៊ប់​សួន​លើ​ខ្នង​ថ្ម​រួច​ស្រួល​បួល​ហើយ ក៏​តាំង​រាយ​មន្ត​នោះ​ឯង ។ ក្នុង​ពេល​ដែល​បុរោហិត​ស្វាធ្យាយ​មន្ត មាន​ចចក​១​ដេក​នៅ​ក្នុង​រន្ធ​ខាង​ក្រោម​ផ្ទាំង​សិលា​នោះ បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្វើ​ឲ្យ​ចាំ​ស្ទាត់ ។

ចចក​នេះ​ កាល​ពី​ដើម​ធ្លាប់​កើត​ជា​ពា្រហ្មណ៍ អ្នក​ចេះ​ស្ទាត់​ជំនាញ​នូវ​មន្ត​ឈ្មោះ​បឋវីជយះ​នោះ ។ ចចកក​បាន​ចង​ចាំ​មន្ត​នេះ​ស្ទាត់​ហើយ ក៏​បោល​ចូល​ទៅ​ក្នុង​ព្រៃ​ភ្លាម ហើយ​តាំង​រាយ​មន្ត​ប្រមូល​សត្វ​ចតុប្បាទ​ទាំង​ឡាយ មាន​ដំរី​សេះ សីហ ខ្លា​ធំ ជ្រូក​ជា​ដើម​ ឲ្យមក​ចុះ​ចូល​ក្នុង​អំណាច​ខ្លួន ហើយ​តាំង​ខ្លួន​ឯង​ជា​ស្តេច​នាម​សព្វ​នាឋះ នឹង​អភិសេក​ចចក​ញី​មួយ​ជា​អគ្គ​ហេសី ។ ជា​ធម្មតា​ស្តេច​ចចក​នឹង​អគ្គមហេសី​តែង​តែ​អង្គុយ​ទន្ទឹម​គ្នា​លើ​ខ្នង​នៃ​សីហះ​ដែល​ជ្រែង​លើ​ខ្នង​ដំរី​មួយ​គូរ ។

ស្តេច​ចចក​មាន​យស​ដ៏​ខ្ពង់​ខ្ពស់​ច្រើន​មហិមា​យ៉ាង​នេះ ក៏​កើត​ចិត្ត​មានៈ​លោភ​លន់​ចង់​បាន​សម្បត្តិ របស់​ព្រះ​ចៅពារាណសី​ថែម​ទៀត ហើយ​ប្រមូល​កង​ទ៧ព​វេហ៍​ពល​ចូឡ​ទៅ​លោម​ក្រុង​ពារាណសី មាន​ចំនួន​ពល​១២​យោជន៍ ។ ទើប​បញ្ជូន​សារលិខិត​មួយ​ច្បាប់​ទៅ​ថ្វាយ​មាន​សេចក្តី​ថា " ព្រះ​ចៅ​ពារាណសី​ទ្រង់​ឲ្យ​រាជ​ឬ ឲ្យ​ចំបាំង​ដល់​យើង" អ្នក​នគរ​វឹក​វរ​ភិត​ភ័យ​ជា​មហិមា ទើប​បង្គាប់​គ្នីគ្នា​ឲ្យ​បិទ​ទ្វារ​ក្រុង ។ ក្នុង​នគរ​នោះ​មាន​បុរោហិត​ម្នាក់ ជា​អ្នក​មាន​ប្រាជ្ញា​វាង​វៃ​ជា​ពន់​ពេក បាន​លួង​លោម​ព្រះ​រាជា​នឹង​អ្នក​នគរ​កុំ​ឲ្យ​ភ័យ ខ្លួន​ទទួល​ភារៈ​ចេញ​ច្បាំង​ជួស ហើយ​ឡើង​ទៅ​លើ​ប៉ម​ក្បែរ​ទ្វារ​ស្រែក​សួរ​ថា ហៃ​សព្វ​នាឋះ​សម្លាញ់​អ្នក​ធ្វើ​ឧបាយ​យ៉ាង​ណា ដែល​មក​ប្រាថ្នា​រាជ្យ​នេះ​ស្តេច​ចចក​ប្រាប់​ថា យើង​ឲ្យ​សីហះ​បន្លឺ​ឡើង​នូវ​សំរែក​ដ៏​ខ្លាំង​ធ្វើ​ឲ្យ​មនុស្ស​ក្សិណ​ក្ស័យ​ជីវិត ទើប​យក​រាជ្យ​​នេះ ។ លុះ​យក​ការណ៏​បាន​ហើយ​ បុរោហិត​ក៏​ចុះ​ពីប៉ម​មក​បង្គាប់​ឲ្យ​ទូង​ស្គរ​កេរិ៍​ពាស​ពេញ​នគរ​ដោយ​ពាក្យ​ថា ​មនុស្ស​ទាំង​ឡាយ ចូរ​បិទ​ត្រចៀក​ដោយ​ម្សៅ​សណ្តែក​រាជ​មាស​កុំ​ខាន​។

មនុស្ស​ទាំង​ឡាយ​ក៏​ធ្វើ​តាម​បង្គាប់​គ្រប់​ៗ​គ្នា ដោយ​ហោច​ទៅ​ សូម្បី​តែ​សត្វ​ឆ្មា ក៏​មនុស្ស​យក​ម្សៅ​សណ្តែក​រាជ​មាស​ចុក​ត្រចៀក​ឲ្យ​ដែរ ។ លុះ​អ្នក​នគរ​រៀប​ប្រដាប់​ការពារ​ខ្លួន​ប្រាណ​ហើយ​ស្រេច បុរោហិត​ក៏​ទៅ​ឡើង​លើ​ប៉ម​ពោល​ប្រាប់​ស្តេច​ចចក​ថា នែ​សព្វ​នាឋះ អ្នក​មិន​អាច​នឹង​ញាំង​សីហះ​ឲ្យ​បន្លឺ​សីហនាទ​បាន​ឡើយ កេសររាជ​សីហ៍​ទាំង​ឡាយ​ដែល​បរិបូណ៍​ដោយ​ជាតិ​មាន​ដៃ​ជើង​ក្រហម​ឆ្អៅ មិន​ដែល​ធ្វើ​តាម​អំណាច​ចចក​កញ្ចាស់​ប្រាកដ​ដូច​អ្នក​ឯង​ទេ បើ​អ្នក​អាច​ឲ្យ​សីហះ​បន្លឺ​សម្រែក​បាន ចូរ​ឲ្យ​បន្លឺ​ទៅ​ចុះ ព្រោះ​ល្មម​ពេល​វេលា​ហើយ ។

ស្តេច​សព្វ​នាឋះ ជា​សត្វ​មាន​មានះ​រឹង​ត្អឹង ក៏​ពោល​ប្រាប់​បុរោហិតថា អញ​អង្គុយ​លើ​ខ្នង​សីហះ​ណា​អាច​ឲ្យ​សីហះ​នោះ​បន្លឺ​សម្រែកលាន់​ឮ​ខ្លាំង​ពេក ក៏​ឡប់​ញ្ញា​វង្វេង​វង្វាន់​ភាន់​ភាំង​ជល់​តែ​គ្នា​ឯង​ស្លាប់​ពេល​នោះ​ដែរ ។ សត្វ​ចតុប្បា​ទ​ទាំង​អស់​លើក​តែ​សីហះ​ចេញ ស្លាប់​ទាំង​អស់​ដោយ​សម្រែក​សត្វ​សីហះ​នោះ​ឯង ។ ឯ​សីហះ​ទាំង​ឡាយ​ឃើញ​ម្ចាស់​នឹង​យក​ពល​ស្លាប់​អស់​ដូច្នោះ​ ក៏​បោល​ទៅ​ក្នុង​ព្រៃ​វិញ ។ គំនរ​សត្វ​ស្លាប់​ មាន​ចំងាយ​១២​យោជន៍​ ។ បរុរោហិត​បាន​បង្គាប់​បុរស​ឲ្យ​យក​នូវ​ស្គរ​ភរី ប្រកាស​ប្រាប់​អ្នក​ក្រុង ឲ្យ​មក​យក​សាច់​ទៅ​ស៊ី​ខ្លះ ធ្វើ​ងៀត​ទុក​ខ្លះ ។ពាក្យ​ថា​សាច់​ងៀត​ មាន​ពី​ត្រឹម​នោះ​មក ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ

ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​

ការ​ស្រឡាញ់​វត្ថុ​មាន​វិញ្ញាណ​និង​ឥត​វិញ្ញាណ​ ហើយ​ប្រឹង​ប្រែង​ស្វែង​រក​ទាំង​យប់​ថ្ងៃ​ មិនគិត​អំពី​ការ​នឿយ​ហត់​ ព្រួយ​លំបាក​ឬយ៉ាងណា​ៗ​ ឲ្យ​តែ​ពី​ខាង​មាន​បាន​តាម​បំណង​របស់​ខ្លួន​ ឯ​វត្ថុ​អស់​ទាំង​នោះ​សោត​ក៏​គ្រាន់​តែ​ជា​គ្រឿង​ទំនុក​បម្រុង​ជប់​លៀង​អា​យុ​ជីវិត​របស់​ខ្លួន​ ឲ្យ​បាន​គង់​វង្ស​និង​សុខ​ស្រួល​ប៉ុណ្ណោះ​..

ចុច​អាន​បន្ត​


អានលម្អិត | read more >>> http://www.5000-years.org/kh/read/1837#ixzz4EdiwxL60

ក៉ុលុះក្នុងអ៉ណាចសត្រី្ត​ (សម្ដែងដោយលោកម្ចាស់គ្រូសាន សុជា)


ឥស្សាការច្រណែន

ឥស្សាការច្រណែន

ការ​រលឹក​ក៏​ជា​សភាវៈ​ពិត មនោវិញ្ញាណ​តាម​ផ្លូវ​ចិត្ត​គឺ​មនោវិញ្ញាណ​ធាតុ​ដែល​ដឹង​រឿង ថា​គេ​បាន​លាភ ហើយ​ក៏​ជា​បច្ច័យដល់​ឥស្សា គឺ​សេចក្ដី​ច្រណែន តែ​សេចក្ដី​ពិត​នោះ គឺ​គ្មាន​អ្វី​ក្រៅ​អី​រូប​ធម៌ និង​នាម​ធម៌​ឡើយ ប្រសិន​បើ​បញ្ញា​បាន​អប់រំ​ចម្រើន​ដឹង​ហើយ ក៏​ត្រឹម​តែ​ជា​មនោវិញ្ញាណ​ធាតុ បើ​សតិសម្បជញ្ញៈ​កំណត់​ដឹង​ត្រឹម​តែ​សភាវៈ​ពិត​ទៅ ហើយ​សេចក្ដី​ច្រណែន ក៏​កើត​ឡើង​មិន​បាន​ដូច្នេះ​យើង​ដែល​មាន​សេចក្ដី​ច្រណែន ព្រោះ​ខ្វះសតិ​សម្បជញ្ញៈ ភរិយា ស្វាមី មាន​ការ​ហួងហែង​គ្នា​ទៅវិញ​ទៅ​មក ទៅ​តាម​លោក​វិស័យ​នៃ​ការ​ខ្វះ​សតិសម្បជញ្ញៈ ភរិយា ហួងហែង​ស្វាមី កុំ​ឲ្យ​ស្វាមី​ហ្នឹង​មាន​ប្រពន្ធ​ថ្មី​ទៀត​កាល​នា​បើ​ហួង​ហែង​មិន​បាន​ដូច​ចិត្ត​ចង់​ទេ ត្រូវ​ដឹង​ច្បាស់ ថា ធម៌​ទាំង​ឡាយ​រមែង​ប្រព្រឹត្ត​ទៅ​តាម​ហេតុ​បច្ច័យ​ ដែល​យើង​ហៅ​ថា​ប្រច័ណ្ឌ​នោះ។

តាម​ពិត​លក្ខណៈសភាវៈ​ពិត គ្រប់​ពេល​ដូច​ជា​ចិត្ត​ដែល​កើត​ឡើង​គិត​ទៅ​មាន​ភរិយា ថ្មី​ទៀត​នោះ​ជា​សច្ចភាវៈ​ដែល​មិន​អាច​កែ​ប្រែ​បាន បើ​មាន​ហេតុ​បច្ច័យ​ដែល​យើង​ហៅ​ថា ប្រច័ណ្ឌ​នោះ តាម​ពិត​លក្ខណៈ​សភាវៈ ដែល​មិន​អាច​កែប្រែ​បាន បើ​មាន​ហេតុ​បច្ច័យ​ហើយ​នោះ​ការ​សន្សំ ក្នុងសន្ដាន​របស់បុគ្គល​ម្នាក់ៗ យើង​មិន​អាច​ដឹង​បាន​ទេ ដូច្នោះ​កាល​បើ​កម្ម​វា​យ៉ាង​ម៉េច​ផល​ក៏​វា​យ៉ាង​នោះ​ឯង ដែល​យើង​អាច​ដឹង​បាន​យើង​ត្រូវ​មាន​សម្មាទិដ្ឋិ ដោយ​ការ​ដែល​បាន​អប់រំ​ចិត្ត​ថា​វា​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ទៅយ៉ាង​ហ្នឹង ព្រោះ​វា​មាន​ហេតុ​បច្ច័យ​ធម៌​ទាំង​ឡាយ ប្រព្រឹត្ត​ទៅ​តាម​ហេតុ​បច្ច័យ​ដែល​មាន​ឈ្មោះ​ថា​ចិត្តព្រោះ​អត្ថ​ថា​គិត ដូច្នេះ​ការ​គិត​ថា​នឹង​ទៅ​មាន​ភរិយា​ថ្មី​ទៀត នេះ​គឺ​ត្រឹម​តែ​ជា​ចិត្ត​ប៉ុណ្ណោះ​ការ​កំណត់​ដឹង​នូវ​សច្ចភាព រមែង​មាន​ការ​ស្ងប់​រម្ងាប់​នូវ​សេចក្ដី​ច្រណែន​ឬ​ប្រច័ណ្ឌ។

ដូច្នេះ គឺ​ត្រឹម​តែ​ជា​ការ​គិត​ទេ ហើយ​ការ​អប់រំ​សតិសម្បជញ្ញ​មិនមែន​រហូត​ដល់​គិត​ថា ខ្ញុំ​អ្នក​គិត ឬ​ អ្នក​ដទៃ​គិត​ទេ គឺ​ត្រឹម​តែ​ជា​ចិត្ត​នេះ​ឯង ចិត្ត​យើង​ចង់​ដឹង​អភិធម្ម​តែ​អភិធម្ម គឺ​ចិត្ត​បរមត្ថ​នេះ មិនមែន​តែ​ក្នុង​ក្បួន​តម្រា​នោះ​ទេ បើ​ព្រោះ​គុណម្ចាស់ញាតិ ញោម​ពិត​ជា​ចង់​ស្គាល់​សភាវៈ​នៃអភិធម្ម​មែន​នោះ ពេល​ដែល​ការ​គិត​កើត​ឡើង​នឹង​ឯង គឺ​ជា​ចិត្ត​អភិធម្ម។ សភាវៈ​អភិធម្ម​រមែង​មិនរវល់​នឹង​រឿង មិនមែន​យើង​មិន​រវល់​ទេ គឺ​មិន​មាន​រឿង​ដែលនាំ​ឲ្យ​កើត​សេចក្ដី​កង្វល់​ព្រោះ ថា​មាន​សភាវៈ​ប្រាកដ​ឡើង​ដូច្នេះរឿង​មិនមែន​ជា​សភាវៈ តែ​សភាវៈ​មាន​ដោយ​បរមត្ថ។
ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន

កូន​ត្រូវ​​ជា​មនុស្ស​ល្អ


កូន​ត្រូវ​​ជា​មនុស្ស​ល្អ

កូនត្រូវ​ហាត់​ធ្វើ​ខ្លួន​សុភាព​រាប​សា មាន​ការ​ព្យាយាម​ ចេះ​អើពើ​ជួយ​ធ្វើ​ការ​អ្នក​ដទៃ​ដោយ​សេចក្តី​ពេញ​ចិត្ត​និង​ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​បាន​ការ ដើម្បី​ជាប់​ជា​ឧបនិស្ស័យ​ដល់​ធំ​ឡើង​កូន​បាន​ធ្វើ​ជា​មនុស្ស​ល្អ ជា​មនុស្ស​មាន​សេចក្តី​ចម្រើន​មាំ​ទាំ​ក្នុង​ជីវិត ។

កូន​នៅ​តូច កូន​ធ្វើ​អ្វី​ត្រូវ​ឲ្យ​នៅ​ក្នុង​ការ​ហ្វឹក​ហាត់​កសាង​ខ្លួន បើ​កូន​មានស្មារតី​ក​សាង​ខ្លួន​ជានិច្ច​នោះ កូន​ធ្វើ​អ្វី​ៗ តែង​មាន​របៀបរៀប​រយ កាល​បើ​មាន​របៀបរៀប​រយ​ល្អ​ហើយ កូន​អាច​រៀន​សូត្រ​និង​ធ្វើ​ការ​ងារ​ផ្សេងៗ​បាន​ដោយ​ត្រឹម​ត្រូវ តទៅ​កូន​នឹង​បាន​ជា​មនុស្ស​មាន​នូវ​សេចក្តី​សម្រេច និង​សេចក្តី​ចម្រើន​ឲ្យ​ដល់​ខ្លួន​ឯង​ព្រម​ទាំង​សង្គម​គ្រួសារ​សង្គម​ជាតិ​ក្នុង​អនាគត​យ៉ាង​ពិត​ប្រាកដ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្សវាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត