Saturday, July 16, 2016

សម្ដេច​ព្រះមហាសុមេធាធិបតី គណៈមហានិកាយ ប្រាក់ ហ៊ិន


សម្ដេចព្រះមហាសុមេធាធិបតីប្រាក់ ហ៊ិនព្រះសង្ឃនាយក គណៈមហានិកាយព.ស ២៤១៨ ~ ២៤៩១គ.ស ១៩៣៧ ~ ១៩៤៧

- ព្រះអង្គ​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែ បុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស ២៤០៤ គ.ស ១៨៦៣ នៅ​ភូមិ​ចាក់​អង្ករ ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម (តែ​ពេល​ទំងន់ នៅ​ភូមិពោធិជំទាវមាន់ ខេត្ត​ព្រៃវែង ដោយ​ស្រុក​មាន​វិបត្តិភ័ន្ត​ប្រែជាន់​រាមា​កំហែង ក៏​បាន​រត់ទៅ​នៅ​ភូមិ​ចាក់​អង្ករ​វិញ)។ បិតា​នាម​ ប្រាក់ ជា​ជំទប់​លេខ១ មាតា​នាម ដែង ក្រោយ​មក មាតា​បិតា បាន​មករស់​នៅ​ឃុំ​លេខ​៦ ជ្រោយ​ចង្វា ភ្នំពេញ មាន​របរ​ជាអ្នកជំនួញ​ឬស្សី។

- ព្រះជន្មាយុ​បាន ១២ឆ្នាំ បាន​បួស​ជាសាមណេរ​នៅ​វត្តសាំងសាមី ក្រុង​ព្រៃវែង ពី​ឆ្នាំចរ ចស័ក ព.ស ២៤១៨ គ.ស ១៨៧៤។

- ព្រះជន្មាយុ​បាន ២១វស្សា បាន​ឧបសម្បទា​ជា​ភិក្ខុ នៅ​ក្នុង​វត្តសាំងសាមី ឆ្នាំ​មមែ ចត្វាស័ក ព.ស ២៤២៧ គ.ស ១៨៨៣ ព្រះឧបជ្ឈាយ៍​អោយ​នាមបញ្ញាត្តិថា សុធម្មត្ថេរ

- ព្រះអង្គ​បាន​ឡើង​ជា​ចៅ​អធិការ​វត្តសារាវ័នតេជោ ឃុំ​លេខ​៣ ក្រុង​ភ្នំពេញ ពី​ឆ្នាំចរ ត្រីស័ក ព.ស ២៤៥៤ គ.ស ១៩១០។

- ព្រះជន្មាយុ ៧៥​វស្សា នៅ​ក្នុង​ឆ្នាំឆ្លូវ ព.ស ២៤៨១ ព្រះអង្គ​បាន​ឡើង​ជា ព្រះសង្ឃនាយក​ស្ដីទី គណៈមហានិកាយ (ព្រះ​រាជក្រឹត្យ លេខ ៦ ចុះ​ថ្ងៃ​ទី ០១ ខែ ហ្វេវ្រីយេ ឆ្នាំ១៩៣៧)។

- ព្រះជន្មាយុ ៧៧វស្សា ព្រះអង្គ​បាន​ទទួល​ឋានន្តរស័ក្ដិ ជា​ព្រះសង្ឃនាយក (ព្រះរាជ ក្រឹត្យលេខ ២២ ចុះថ្ងៃទី ១៧ ដេសមប្រី ឆ្នាំ១៩៤០)។

- ព្រះជន្មាយុ ៨០វស្សា ព្រះអង្គ​បាន​ឡើង​សមណស័ក្ដិជាន់ខ្ពស់​ជា​ទី សម្ដេចព្រះពោធិវ័ង្សព្រះសង្ឃ​នាយកគណៈមហានិកាយ នៅ​ថ្ងៃ​សុក្រ ៣កើត ខែពិសាខ ឆ្នាំមមី ចត្វាស័ក ព.ស ២៤៧៤ គ.ស ១៩៣០។

- មានព្រះជន្មាយុ ៨១វស្សា ព្រះអង្គ​បាន​ឡើង​សមណស័ក្ដិ​ជាន់​ខ្ពស់​បំផុត ជាទី សម្ដេច​ព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ នៅថ្ងៃ ១រោច ខែអស្សុជ ឆ្នាំមមែ បញ្ចស័ក ព.ស ២៤៧៥ ត្រូវ​នឹង​ថ្ងៃ១៩ ឧកតូប្រិ៍ ឆ្នាំ១៩៣១។

- មានព្រះជន្មាយុ ៨៥វស្សា ព្រះអង្គ​បាន​ចូលទីវង្គត នៅថ្ងៃ ព្រហស្សតិ៍ ៨កើត ឆ្នាំកុរ ព.ស ២៤៩១ ត្រូវ​នឹង​ថ្ងៃទី ២០ ខែ វិច្ចិកា ឆ្នាំ ១៩៤៧ វេលា​ពាក់​កណ្ដាលអាធ្រាត្រ។

No comments:

Post a Comment