Saturday, July 16, 2016

សត្វ​ទាំង​ឡាយ​ ទៀង​តែ​នឹង​ស្លាប់​គ្រប់ ៗ គ្នា



សព្វេ  សត្តា  ម​រិ​ស្ស​ន្តិ មរណ​ន្តំ  ហិ  ជី​វិ​តំ
យ​ថា​កម្មំ  គ​មិ​ស្ស​ន្តិ បុញ្ញ​បាប​ផល​លូ​ប​គា
និ​រ​យំ  បាប​កម្ម​ន្តា បុញ្ញ​កម្មា​  ច  សូ​គ​តឹ

សត្វ​ទាំង​ឡាយ​  ទៀង​តែ​នឹង​ស្លាប់​គ្រប់ ៗ គ្នា ព្រោះ​ថា​ជី​វិត​របស់​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​មាន​សេច​ក្តី​ស្លាប់​នៅ​ខាង​ចុង​បំ​ផុត​គ្រប់ ៗ ប្រាណ ម៉្យាង​ទៀត​សត្វ​ទាំង​ឡាយ​រ​មែង​កាន់​យក​នូវ​ផល​បុណ្យ​ ផល​បាប ហើយ​នឹង​ទៅ​តាម​យ​ថា​កម្ម គឺ​ទៅ​តាម​គួរ​ដល់​អំ​ពើ​ល្អ និង​ អា​ក្រក់​ដែល​ខ្លួន​បាន​ធ្វើ អ្នក​ដែល​ធ្វើ​បាបតែង​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​នរក ចំណែក​ខាង​អ្នក​ធ្វើ​បុណ្យ​តែង​ឡើង​ទៅ​កាន់​​សុ​គ​តិ​ភព ។

ត​ស្មា ក​រេយ្យ  កល្យា​ណំ និ​ច​យំ  សម្ប​រា​យិ​កំ
បុញ្ញា​និ  ប​ឆ​លោ​ក​ស្មឹ បតិ​ដ្ឋា  ហោ​ន្តិ  បា​ណិ​នំ

ព្រោះ
​ហេតុ​ដូច្នោះ​ហើយ  សា​ធុ​ជន​អ្នក​មាន​ចំ​ណង់​ចង់​បាន​សេច​ក្តី​សុខ (​ដល់​ខ្លួន​) គួរ​តែ​ប្រ​ញាប់​ប្រ​ញាល់​ធ្វើ​បុណ្យ ដែល​ជា​គុណ​គឺ​អ្នក​ប្រាជ្ញ​តែង​រាប់​អាន  ឲ្យ​បាន​ជា​និច្ច គឺ​ខ្លួន​ត្រូវ​ក​សាង​សន្សំ (គ្រាន់​នឹង​បាន​ជា​ទី​ពឹង​)  នៅ​ក្នុង​ភព​ខាង​នាយ (​ព្រោះ​ថា​) បុណ្យ​ទាំង​ឡាយ​ តែង​ជា​ទី​ពឹង​ពំ​នាក់​របស់​សត្វ​ទាំង​ឡាយ​ក្នុង​ប​រ​លោក ។
ដកស្រង់​ចេញពីសៀវភៅ  វត្ត​ប្រ​តិ​បត្តិ​ពុទ្ធ​សា​ស​និក​ជន 
រៀបរៀង​ដោយៈ   ព្រហ្ម  មេ​ត្តា (គ​តិ​បណ្ឌិ​តោ)  ហៅ ជយ​វរិន្ទវាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​​ ៥០០០​ ឆ្នាំ

No comments:

Post a Comment