Saturday, July 16, 2016

ចិត្តស្ងប់ព្រោះបញ្ចប់គំនុំ

អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ ។
អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ នូមនយ្ហន្តិ, វេរំ តេសូបសម្មតិ ។

ជន​ទាំង​ឡាយ​ណា ចង់​សេចក្តី​ក្រោធ​ខឹង​នោះ​ទុក​យ៉ាង​នេះ​ថា អ្នក​នោះ​បាន​ជេរ​អញ អ្នក​នោះ​បាន​វាយ អញ អ្នក​នោះ​បាន​ឈ្នះ​អញ អ្នក​នោះ​បាន​លួច​របស់​អញ ពៀរ​វេរា របស់​ជន​ទាំង​ឡាយ​នោះ នឹង​មិន​ស្ងប់​រម្ងាប់​ឡើយ ។ ឯ​ជន​ទាំង​ឡាយ​ណា មិន​ចូល ទៅ​ចង​សេចក្តី​ក្រោធ​ខឹង​នោះ​ទុក​យ៉ាង​នេះ​ថា​ អ្នក​នោះ​បាន​ជេរ​អញ អ្នក​នោះ​បាន វាយ​អញ អ្នក​នោះ​បាន​ឈ្នះ​អញ អ្នក​នោះ​បាន​លួច​របស់​អញ ពៀរ​វេរា​របស់​ជន​ទាំង​ឡាយ​នោះ​នឹង​ស្ងប់​រម្ងាប់​បាន​ ។ ~គម្ពីរធម្មបទ~


No comments:

Post a Comment