Dear son
Property of others, not as good as their own assets. Its assets received from the dead to inherit property, namely not as good as that found by their own strength. Assets earned by shareholders not as good as the integrity available property without justification. Its external assets, which is just not as good as its internal justice. Assets, an injustice in itself, not as good as the name of justice, which in itself is good, but.
love child, try to find professional knowledge. Children need to build capacity to love goodness. All this is a great wedding a civilization in itself is extremely valuable. Excerpts from Jackson Bond mother
Prepare Download Master General Dr. SAVONG
Typing Download laymen silk October
|
Sunday, July 17, 2016
Different
មនុស្សយើងគ្រប់គ្នាមិនត្រូវការទុក្ខ ត្រូវការតែសុខប៉ុណ្ណោះ
ក្បាលពស់កន្ទុយពស់
មនុស្សយើងគ្រប់គ្នាមិនត្រូវការទុក្ខ ត្រូវការតែសុខប៉ុណ្ណោះ ប៉ុន្តែព្រោះសត្វលោកត្រូវការសុខ ជាប់ជំពាក់នឹងសុខ ទើបមិនរួចទុក្ខ ។ សុខនិងទុក្ខប្រៀបដូចសត្វពស់មួយ ខាងក្បាលវាមានពិស ចូលទៅជិត វានឹងខាំ បើចាប់កន្ទុយវាពិតជាស្រួលដៃណាស់ តែបើមិនប្រញាប់លែងទេ វានឹងបែរក្បាលមកខាំបានដូចគ្នា ព្រោះទាំងក្បាលទាំងកន្ទុយវានៅក្នុងតួពស់តែមួយជាមួយគ្នា ។ សេចក្តីទុក្ខដូចជាក្បាលពស់ ឯសេចក្តីសុខដូចជាកន្ទុយពស់ ។ សប្បាយចិត្តជាសុខ ថ្នាំងថ្នាក់ចិត្តជាទុក្ខ រមែងកើតអំពីម៉ែឪជាមួយគ្នា គឺអវិជ្ជានិងតណ្ហានោះឯង ។ ដូច្នេះហើយបានជាពេលខ្លះមាននូវសេចក្តីសុខហើយ ចិត្តក៏នៅមិនសប្បាយ មិនស្ងប់ ទាំងដែលបាននូវរបស់ដែលពេញចិត្តផង ដូចជាបានលាភ បានយសជាដើម ។ បានមកហើយសប្បាយចិត្តក៏ពិតមែន តែវាក៏នៅមិនស្ងប់ពិត ៗ ព្រោះនៅភ័យខ្លាចពីការបាត់បង់ ។ ការភ័យខ្លាចជាមូលហេតុមិនឲ្យមាននូវសេចក្តីស្ងប់ ។ ពេលខ្លះត្រូវវិនាសទៅពិត ៗ ក៏រឹងរិតតែជាទុក្ខក្រៃលែង ។ នេះសម្តែងឲ្យឃើញថាសុខពិតមែន តែមានទុក្ខច្រឡូកច្រឡំជាមួយផង ហៅថា សាមិសសុខ គឺជាសុខដូចចាប់ពស់ត្រង់កន្ទុយ ឬ ដូចត្រីជាប់នុយនឹងផ្លែសន្ទូច ។ ដកស្រង់ចេញពីសៀវភៅៈ ពាក្យជេចន៍ម៉ែឪ
រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
|
Saturday, July 16, 2016
រឿងស្តេចចចកឈ្មោះសព្វនាឋៈ
រឿងស្តេចចចកឈ្មោះសព្វនាឋៈ(ចាក អ. ស.)(ចចកអើយ ចចកជើងមានះ វិនាសប្រាណឯង)
ក្នុងកាលដែលកន្លងទៅហើយ មានបុរោហិតព្រះចៅពារាណសីម្នាក់ជាអ្នកចេះបឋវី ជយមន្ត(មន្តបង្វិលផែនដីឲ្យវិល) ។ ថ្ងៃមួបុរោហិត ចូលទៅកាន់អរណ្យប្រទេស អង្គុយលើខ្នងថ្មដោយបំណងថា នឹងស្វាធ្យាយមន្តវិជ្ជាការខ្លួន លុះអង្គុយស៊ប់សួនលើខ្នងថ្មរួចស្រួលបួលហើយ ក៏តាំងរាយមន្តនោះឯង ។ ក្នុងពេលដែលបុរោហិតស្វាធ្យាយមន្ត មានចចក១ដេកនៅក្នុងរន្ធខាងក្រោមផ្ទាំងសិលានោះ បានស្តាប់ដោយយកចិត្តទុកដាក់ ហើយធ្វើឲ្យចាំស្ទាត់ ។ ចចកនេះ កាលពីដើមធ្លាប់កើតជាពា្រហ្មណ៍ អ្នកចេះស្ទាត់ជំនាញនូវមន្តឈ្មោះបឋវីជយះនោះ ។ ចចកកបានចងចាំមន្តនេះស្ទាត់ហើយ ក៏បោលចូលទៅក្នុងព្រៃភ្លាម ហើយតាំងរាយមន្តប្រមូលសត្វចតុប្បាទទាំងឡាយ មានដំរីសេះ សីហ ខ្លាធំ ជ្រូកជាដើម ឲ្យមកចុះចូលក្នុងអំណាចខ្លួន ហើយតាំងខ្លួនឯងជាស្តេចនាមសព្វនាឋះ នឹងអភិសេកចចកញីមួយជាអគ្គហេសី ។ ជាធម្មតាស្តេចចចកនឹងអគ្គមហេសីតែងតែអង្គុយទន្ទឹមគ្នាលើខ្នងនៃសីហះដែលជ្រែងលើខ្នងដំរីមួយគូរ ។ ស្តេចចចកមានយសដ៏ខ្ពង់ខ្ពស់ច្រើនមហិមាយ៉ាងនេះ ក៏កើតចិត្តមានៈលោភលន់ចង់បានសម្បត្តិ របស់ព្រះចៅពារាណសីថែមទៀត ហើយប្រមូលកងទ៧ពវេហ៍ពលចូឡទៅលោមក្រុងពារាណសី មានចំនួនពល១២យោជន៍ ។ ទើបបញ្ជូនសារលិខិតមួយច្បាប់ទៅថ្វាយមានសេចក្តីថា " ព្រះចៅពារាណសីទ្រង់ឲ្យរាជឬ ឲ្យចំបាំងដល់យើង" អ្នកនគរវឹកវរភិតភ័យជាមហិមា ទើបបង្គាប់គ្នីគ្នាឲ្យបិទទ្វារក្រុង ។ ក្នុងនគរនោះមានបុរោហិតម្នាក់ ជាអ្នកមានប្រាជ្ញាវាងវៃជាពន់ពេក បានលួងលោមព្រះរាជានឹងអ្នកនគរកុំឲ្យភ័យ ខ្លួនទទួលភារៈចេញច្បាំងជួស ហើយឡើងទៅលើប៉មក្បែរទ្វារស្រែកសួរថា ហៃសព្វនាឋះសម្លាញ់អ្នកធ្វើឧបាយយ៉ាងណា ដែលមកប្រាថ្នារាជ្យនេះស្តេចចចកប្រាប់ថា យើងឲ្យសីហះបន្លឺឡើងនូវសំរែកដ៏ខ្លាំងធ្វើឲ្យមនុស្សក្សិណក្ស័យជីវិត ទើបយករាជ្យនេះ ។ លុះយកការណ៏បានហើយ បុរោហិតក៏ចុះពីប៉មមកបង្គាប់ឲ្យទូងស្គរកេរិ៍ពាសពេញនគរដោយពាក្យថា មនុស្សទាំងឡាយ ចូរបិទត្រចៀកដោយម្សៅសណ្តែករាជមាសកុំខាន។ មនុស្សទាំងឡាយក៏ធ្វើតាមបង្គាប់គ្រប់ៗគ្នា ដោយហោចទៅ សូម្បីតែសត្វឆ្មា ក៏មនុស្សយកម្សៅសណ្តែករាជមាសចុកត្រចៀកឲ្យដែរ ។ លុះអ្នកនគររៀបប្រដាប់ការពារខ្លួនប្រាណហើយស្រេច បុរោហិតក៏ទៅឡើងលើប៉មពោលប្រាប់ស្តេចចចកថា នែសព្វនាឋះ អ្នកមិនអាចនឹងញាំងសីហះឲ្យបន្លឺសីហនាទបានឡើយ កេសររាជសីហ៍ទាំងឡាយដែលបរិបូណ៍ដោយជាតិមានដៃជើងក្រហមឆ្អៅ មិនដែលធ្វើតាមអំណាចចចកកញ្ចាស់ប្រាកដដូចអ្នកឯងទេ បើអ្នកអាចឲ្យសីហះបន្លឺសម្រែកបាន ចូរឲ្យបន្លឺទៅចុះ ព្រោះល្មមពេលវេលាហើយ ។ ស្តេចសព្វនាឋះ ជាសត្វមានមានះរឹងត្អឹង ក៏ពោលប្រាប់បុរោហិតថា អញអង្គុយលើខ្នងសីហះណាអាចឲ្យសីហះនោះបន្លឺសម្រែកលាន់ឮខ្លាំងពេក ក៏ឡប់ញ្ញាវង្វេងវង្វាន់ភាន់ភាំងជល់តែគ្នាឯងស្លាប់ពេលនោះដែរ ។ សត្វចតុប្បាទទាំងអស់លើកតែសីហះចេញ ស្លាប់ទាំងអស់ដោយសម្រែកសត្វសីហះនោះឯង ។ ឯសីហះទាំងឡាយឃើញម្ចាស់នឹងយកពលស្លាប់អស់ដូច្នោះ ក៏បោលទៅក្នុងព្រៃវិញ ។ គំនរសត្វស្លាប់ មានចំងាយ១២យោជន៍ ។ បរុរោហិតបានបង្គាប់បុរសឲ្យយកនូវស្គរភរី ប្រកាសប្រាប់អ្នកក្រុង ឲ្យមកយកសាច់ទៅស៊ីខ្លះ ធ្វើងៀតទុកខ្លះ ។ពាក្យថាសាច់ងៀត មានពីត្រឹមនោះមក ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតកវាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |
ការស្រឡាញ់ស្មើដោយខ្លួនមិនមាន
| ការស្រឡាញ់វត្ថុមានវិញ្ញាណនិងឥតវិញ្ញាណ ហើយប្រឹងប្រែងស្វែងរកទាំងយប់ថ្ងៃ មិនគិតអំពីការនឿយហត់ ព្រួយលំបាកឬយ៉ាងណាៗ ឲ្យតែពីខាងមានបានតាមបំណងរបស់ខ្លួន ឯវត្ថុអស់ទាំងនោះសោតក៏គ្រាន់តែជាគ្រឿងទំនុកបម្រុងជប់លៀងអាយុជីវិតរបស់ខ្លួន ឲ្យបានគង់វង្សនិងសុខស្រួលប៉ុណ្ណោះ.. ចុចអានបន្ត |
អានលម្អិត | read more >>> http://www.5000-years.org/kh/read/1837#ixzz4EdiwxL60
ឥស្សាការច្រណែន
ឥស្សាការច្រណែន
ការរលឹកក៏ជាសភាវៈពិត មនោវិញ្ញាណតាមផ្លូវចិត្តគឺមនោវិញ្ញាណធាតុដែលដឹងរឿង ថាគេបានលាភ ហើយក៏ជាបច្ច័យដល់ឥស្សា គឺសេចក្ដីច្រណែន តែសេចក្ដីពិតនោះ គឺគ្មានអ្វីក្រៅអីរូបធម៌ និងនាមធម៌ឡើយ ប្រសិនបើបញ្ញាបានអប់រំចម្រើនដឹងហើយ ក៏ត្រឹមតែជាមនោវិញ្ញាណធាតុ បើសតិសម្បជញ្ញៈកំណត់ដឹងត្រឹមតែសភាវៈពិតទៅ ហើយសេចក្ដីច្រណែន ក៏កើតឡើងមិនបានដូច្នេះយើងដែលមានសេចក្ដីច្រណែន ព្រោះខ្វះសតិសម្បជញ្ញៈ ភរិយា ស្វាមី មានការហួងហែងគ្នាទៅវិញទៅមក ទៅតាមលោកវិស័យនៃការខ្វះសតិសម្បជញ្ញៈ ភរិយា ហួងហែងស្វាមី កុំឲ្យស្វាមីហ្នឹងមានប្រពន្ធថ្មីទៀតកាលនាបើហួងហែងមិនបានដូចចិត្តចង់ទេ ត្រូវដឹងច្បាស់ ថា ធម៌ទាំងឡាយរមែងប្រព្រឹត្តទៅតាមហេតុបច្ច័យ ដែលយើងហៅថាប្រច័ណ្ឌនោះ។ តាមពិតលក្ខណៈសភាវៈពិត គ្រប់ពេលដូចជាចិត្តដែលកើតឡើងគិតទៅមានភរិយា ថ្មីទៀតនោះជាសច្ចភាវៈដែលមិនអាចកែប្រែបាន បើមានហេតុបច្ច័យដែលយើងហៅថា ប្រច័ណ្ឌនោះ តាមពិតលក្ខណៈសភាវៈ ដែលមិនអាចកែប្រែបាន បើមានហេតុបច្ច័យហើយនោះការសន្សំ ក្នុងសន្ដានរបស់បុគ្គលម្នាក់ៗ យើងមិនអាចដឹងបានទេ ដូច្នោះកាលបើកម្មវាយ៉ាងម៉េចផលក៏វាយ៉ាងនោះឯង ដែលយើងអាចដឹងបានយើងត្រូវមានសម្មាទិដ្ឋិ ដោយការដែលបានអប់រំចិត្តថាវាត្រូវមានការប្រព្រឹត្តទៅយ៉ាងហ្នឹង ព្រោះវាមានហេតុបច្ច័យធម៌ទាំងឡាយ ប្រព្រឹត្តទៅតាមហេតុបច្ច័យដែលមានឈ្មោះថាចិត្តព្រោះអត្ថថាគិត ដូច្នេះការគិតថានឹងទៅមានភរិយាថ្មីទៀត នេះគឺត្រឹមតែជាចិត្តប៉ុណ្ណោះការកំណត់ដឹងនូវសច្ចភាព រមែងមានការស្ងប់រម្ងាប់នូវសេចក្ដីច្រណែនឬប្រច័ណ្ឌ។ ដូច្នេះ គឺត្រឹមតែជាការគិតទេ ហើយការអប់រំសតិសម្បជញ្ញមិនមែនរហូតដល់គិតថា ខ្ញុំអ្នកគិត ឬ អ្នកដទៃគិតទេ គឺត្រឹមតែជាចិត្តនេះឯង ចិត្តយើងចង់ដឹងអភិធម្មតែអភិធម្ម គឺចិត្តបរមត្ថនេះ មិនមែនតែក្នុងក្បួនតម្រានោះទេ បើព្រោះគុណម្ចាស់ញាតិ ញោមពិតជាចង់ស្គាល់សភាវៈនៃអភិធម្មមែននោះ ពេលដែលការគិតកើតឡើងនឹងឯង គឺជាចិត្តអភិធម្ម។ សភាវៈអភិធម្មរមែងមិនរវល់នឹងរឿង មិនមែនយើងមិនរវល់ទេ គឺមិនមានរឿងដែលនាំឲ្យកើតសេចក្ដីកង្វល់ព្រោះ ថាមានសភាវៈប្រាកដឡើងដូច្នេះរឿងមិនមែនជាសភាវៈ តែសភាវៈមានដោយបរមត្ថ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១រៀបរៀងដោយ សាមណេរ ចាន់ សុជន |
កូនត្រូវជាមនុស្សល្អ
កូនត្រូវជាមនុស្សល្អ
កូនត្រូវហាត់ធ្វើខ្លួនសុភាពរាបសា មានការព្យាយាម ចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការ ដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អ ជាមនុស្សមានសេចក្តីចម្រើនមាំទាំក្នុងជីវិត ។ កូននៅតូច កូនធ្វើអ្វីត្រូវឲ្យនៅក្នុងការហ្វឹកហាត់កសាងខ្លួន បើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះ កូនធ្វើអ្វីៗ តែងមានរបៀបរៀបរយ កាលបើមានរបៀបរៀបរយល្អហើយ កូនអាចរៀនសូត្រនិងធ្វើការងារផ្សេងៗបានដោយត្រឹមត្រូវ តទៅកូននឹងបានជាមនុស្សមាននូវសេចក្តីសម្រេច និងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុករៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្សវាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត |
ពេលឈឺធ្ងន់ច្រើនគិតដល់ម៉ែ
ពេលឈឺធ្ងន់ច្រើនគិតដល់ម៉ែ
មនុស្សយើងដោយទូទៅ នៅពេលខ្លះអាចភ្លេចគិតដល់ម៉ែ ព្រោះរវល់តែសប្បាយរីករាយដោយកាមគុណ ឬរវល់ក្នុងការងាររបស់ខ្លួនផ្សេង ៗ ប៉ុន្តែដល់ពេលដែលខ្លួនឯងមានជម្ងឺធ្ងន់អ្វីមួយ កូនគ្រប់គ្នាច្រើនតែគិតរកម៉ែ ព្រោះធ្លាប់ជំពាក់ចិត្តនឹងម៉ែកាលពីខ្លួននៅតូច ។ ក្នុងសម័យដែលខ្លួនជាកូននៅតូច កាលបើឈឺចាប់អ្វី ៗ ម៉ែតែងនៅថែរក្សាថ្នាក់ថ្មនជានិច្ច កូនឃើញមុខម៉ែជាប្រចាំ ម៉ែហួងហែងកូន ម៉ែសម្រាន្តមិនពេគភ្នែក ម៉ែទ្រាំអត់ងងុយនៅយាមកូន បបោសអង្អែលកូន នៅចាំពេលឲ្យបាយឲ្យទឹក នៅចាំពេលឲ្យថ្នាំ និងនៅចាំជួយកូនគ្រប់យ៉ាងពេលដែលកូនឈឺលំបាក ព្រមទាំងលួងលោមចិត្តកូនដោយសន្យាឲ្យនូវអ្វី ៗ តាមដែលកូនចង់បានទៀតផង ។ ម៉ែជាទីពឺងរបស់កូន ពេលដែលកូនមានទុក្ខលំបាកសូម្បីកូនមានរូបរាងអបលក្ខណ៍យ៉ាងណាក្តី ម៉ែក៏នៅតែស្រឡាញ់ព្រមដោយក្តីអាណិតជានិច្ច ។ សេចក្តីស្រឡាញ់របស់ម៉ែ គឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដូច្នេះហើយ ទើបដល់ពេលដែលកូនមានជម្ងឺធ្ងន់ ឬ ក៏ពេលដែលត្រូវសម្រាលកូនឆ្លងទន្លេ កូនតែងតែនឹករកម៉ែ ។ ដកស្រង់ចេញពីសៀវភៅៈ ម៉ែ !!!រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្សវាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា |
តិរច្ឆានកថា
ពាក្យនិយាយដែលគ្មានប្រយោជន៍, ជំទាស់នឹងផ្លូវសួគ៌និព្វាន លោកហៅថា តិរច្ឆានកថា ដូចមានវចនត្ថសម្តែងថា៖ សគ្គមោក្ខានំ តិរច្ឆានភូតា កថាតិ តិរច្ឆានកថា “ពាក្យនិយាយដែលជំទាស់នឹងសួគ៌មគ្គផល និងនិព្វាន ហៅថា តិរច្ឆានកថា” តិរច្ឆានកថាទាំងនោះ មានមកក្នុងព្រះបាលី ( ព្រះត្រៃបិដក ) ដូចតទៅនេះ ៖រាជកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា
ចោរកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចោរ
មហាមត្តកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងមហាមាត្យ
សេនាកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងកងទ័ព
ភយកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងភយន្តរាយ
យុទ្ធកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចម្បាំង [ មានចម្បាំងរបស់មហាភារតៈជាដើម ]
អន្នកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអាហារ
បានកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទឹកបាន
វត្ថកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសំពត់
សយនកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទីដេក
មាលាកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងផ្កាកម្រង
គន្ធកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងគ្រឿងក្រអូប
ញាតិកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសាច់ញាតិបងប្អូន
យានកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងយានពាហនៈ
គាមកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្រុក
និគមកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនិគម
នគរកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនគរ
ជនបទកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងរដ្ឋ ឬប្រទេស
ឥត្ថិកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្ត្រី ( បុរិសកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងបុរស )
សូរកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងវីរបុរស ( អ្នកក្លាហាន )
វិសិខាកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងថ្នល់, ច្រក, ផ្លូវបំបែក
កុម្ភដ្ឋានកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអណ្តូងទឹក កំពង់ទឹក ឬនាងកុម្ភទាសី
បុព្វបេតកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងញាតិដែលបាត់បង់ជីវិតទៅហើយ
នានត្តកថា ពាក្យនិយាយដែលគ្មានប្រយោជន៍មានប្រការផ្សេងៗ
លោកក្ខាយិកំ ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោក
សមុទ្ទក្ខាយិកំ ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសមុទ្រ
ឥតិភវាភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោកចម្រើន ព្រោះហេតុនេះ និងលោកវិនាសព្រោះហេតុនេះ
ពន្យល់
រាជកថា
ពាក្យនិយាយគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា ដូចជានិយាយថា “ព្រះរាជាអង្គនោះទ្រង់មានរូបស្អាត” បើជាការនិយាយដើម្បីឲ្យកើតសេចក្តីសង្វេគតក់ស្លុត ក៏អាចនិយាយបាន ដូចជានិយាយថា “សូម្បីព្រះរាជាអង្គនោះ ជាអ្នកមានអំណាចលើប្រឹថពី តែក្នុងទីបំផុតក៏មិនអាចគេចផុតពីសេចក្តីស្លាប់” សូម្បីក្នុងតិរច្ឆានកថាក្រៅពីនេះ ក៏មានន័យដូចគ្នា ។
អន្នកថា…
ចាប់ពី អន្នកថា ដល់ គន្ធកថា គប្បីជ្រាបថា បើជាការនិយាយដល់ការធ្វើបុណ្យទាន ដោយវត្ថុទាំងនោះ រមែងសមគួរ ។
ញាតិកថា
បើជាការនិយាយលើកសរសើរសាច់ញាតិបងប្អូនរបស់ខ្លួន រមែងមិនសមគួរ តែបើជាការនិយាយដែលនាំមកនូវសេចក្តីសង្វេគតក់ស្លុត រមែងសមគួរ ។
គាមកថា
បើជាពាក្យនិយាយលើកសរសើរ ឬតិះដៀលអ្នកស្រុកក្នុងស្រុកឯណោះ ឬអ្នកស្រុកឯណេះ រមែងមិនគួរ តែបើជាការនិយាយអំពីគុណធម៌ ដូច អ្នកស្រុកក្នុងស្រុកនេះមានសទ្ធា ជាដើម រមែងគួរ ។
និគម សំដៅដល់ ទីប្រជុំជនដែលមានផ្សារ តែមិនមានកំពែង
នគរ សំដៅដល់ ទីប្រជុំជនដែលមានផ្សារ មានកំពែងព័ទ្ធជុំវិញ ។
ឥត្ថិកថា
បើជាការពោលសរសើរគុណធម៌ សេចក្តីល្អ ដូច ស្រីជាអ្នកមានសីល មានសទ្ធា ជាដើម រមែងគួរ ។
បុរិសកថា
បទថា បុរិសកថា គប្បីជ្រាបថា មិនមានក្នុងព្រះត្រៃបិដកច្បាប់ឆដ្ឋសង្គាយនា ព្រោះលោកសង្គ្រោះចូលក្នុងបទថា សូរកថា ហើយ ទោះជាយ៉ាងណាក៏ដោយ ព្រោះច្បាប់ខ្លះមានបទនេះ ទើបដាក់នៅក្នុងរង្វង់ក្រចកទុក
វិសិខាកថា
វិសិខាកថា សំដៅរួមដល់ ការសរសើរមនុស្សដែលនៅតាមថ្នល់, ច្រក, ផ្លូវ ថាជាមនុស្សពូកែ មានសមត្ថភាពជាដើមផង
តិរច្ឆានកថា ៣២
ក្នុងគម្ពីរអដ្ឋកថា ដូច អដ្ឋកថានៃមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ប្រាប់ថា តិរច្ឆានកថា មាន ៣២ កថា ដោយចែកឥតិភវាភវកថា ចេញជា ៦ កថា គឺ
១. ឥតិសស្សតភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកទៀង ព្រោះហេតុនេះ
២. ឥតិឧច្ឆេទអភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកដាច់សូន្យ ព្រោះហេតុនេះ
៣. ឥតិវុឌ្ឍិកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកចម្រើន ព្រោះហេតុនេះ
៤. ឥតិហានិកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកវិនាស ព្រោះហេតុនេះ
៥. ឥតិកាមសុខកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាសុខ ព្រោះហេតុនេះ
៦. ឥតិអត្តកិលមថកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាទុក្ខ ព្រោះហេតុនេះ
រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា
ក្នុងសីលក្ខន្ធវគ្គ អភិនវដីកា ចែកតិរច្ឆានកថា ៣២ ទុកជា ២ ន័យ គឺ ន័យដំបូង ត្រូវនឹងមតិអដ្ឋកថាខាងដើម ចំណែកន័យទី ២ ចែកទុកដោយចែកឥតិភវាភវកថា ចេញជា ២ កថាប៉ុណ្ណោះ គឺ ឥតិភវកថា និងឥតិអភវកថា ហើយបន្ថែមកថាដែលមិនមានក្នុងព្រះបាលីដោយត្រង់ ៤ កថាទៀត គឺ
១. អរញ្ញកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងព្រៃ
២. បព្វតកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងភ្នំ
៣. នទីកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងស្ទឹង
៤. ទីបកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងកោះ
រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា ទាំងគម្ពីរអដ្ឋកថា និងដីកា មិនបានសម្តែងបុរិសកថា ទុកក្នុងកថាទាំង ៣២ នេះ ៕
ចិត្តស្ងប់ព្រោះបញ្ចប់គំនុំ
| អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ ។ អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ នូមនយ្ហន្តិ, វេរំ តេសូបសម្មតិ ។ ជនទាំងឡាយណា ចង់សេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ អ្នកនោះបានវាយ អញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរា របស់ជនទាំងឡាយនោះ នឹងមិនស្ងប់រម្ងាប់ឡើយ ។ ឯជនទាំងឡាយណា មិនចូល ទៅចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ អ្នកនោះបាន វាយអញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរារបស់ជនទាំងឡាយនោះនឹងស្ងប់រម្ងាប់បាន ។ ~គម្ពីរធម្មបទ~ |
កាលមុនពុទ្ធសម័យ
កាលមុនពុទ្ធសម័យ
មុនព្រះសម្មាសម្ពុទ្ធ ឧប្បត្តិឡើងក្នុងលោកសភាពទស្សនវិជ្ជានិងសីលធម៌នៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះក្នុងការច្របូកច្របល់វិកវរយ៉ាងធ្ងន់ធ្ងរដោយ ១- ពួកព្រាហ្មណ៍ ជាអ្នកដឹកប្រជាជនបានប្រៀនប្រដៅឲ្យធ្វើពលិកម្មសព្វយ៉ាងដែលផ្ទុយស្រឡះអំពីសីលធម៌។ ពួកនេះឲ្យពិឃាតសត្វចតុប្បាទដើម្បីបូជាព្រះអាទិទេពបួងសួងសុំសេចក្ដីប្រោសប្រណីឲ្យបានសេចក្ដីសុខ។ ២- ពួកគ្រូក្នុងលទ្ធិព្រាហ្មណ៍ពន្យល់ថាព្រះអាទិទេព ព្រះអង្គទ្រទ្រង់នូវអានុភាពសព្វយ៉ាង ហើយតែគាប់ព្រះហឫទ័យនឹងជនណានោះមុខជានឹងបានទៅកាន់ឋានសួគ៌ពុំខានក្រោយពេលមរណៈកាល។ ៣- ប្រជាជនជាន់ដើមដែលលិចលង់ទៅក្នុងក្ដីល្ងង់ខ្លៅជាច្រើន ចេះតែនាំគ្នាជឿឈ្លក់ក្នុងចិត្តតាំងពីអ្នកក្រីក្ររហូតដល់ទៅព្រះមហាក្សត្រិយ៍ ម្ល៉ោះហើយកាលសម្លាប់សត្វក៏សឹងមានធ្វើរាល់រាត្រី ពីព្រោះតែលទ្ធិសាសនានោះឯង។ ៤- ចំណេរក្រោយមកមនុស្សទាំងឡាយ ហាក់ដូចជាភ្ញាក់ខ្លួនចំពោះតម្លៃនៃពលិកម្មនេះកាន់តែខ្លាំងឡើងៗ ទើបលេចផុសអ្នកចេះដឹងណែនាំឲ្យទាត់ចោលនូវអំណាចពួកព្រាហ្មណ៍ហើយល្បងបំបែកទស្សនវិជ្ជា និងសីលធម៌បែបថ្មីដោយផ្សំតាមអធ្យាស្រ័យរបស់ខ្លួនឡើង។ ក្នុងបណ្ដាលអ្នកចេះដឹងទាំងនោះមានពួកចវិកៈដែលមិនជឿថាស្លាប់ទៅកើតទៀត។ ពួកនោះដែលជាអ្នកវត្ថុធាតុនិយមយល់ថា មនុស្សកើតឡើងហើយត្រូវស្លាប់ទៅវិញដូចជាវត្ថុធាតុឯទៀតដែលយើងធ្លាប់ឃើញស្រាប់ហើយដែរ។ ឧទាហរណ៍ ដូចយ៉ាងក្អមទឹកដែលកើតអំពីស្នាដៃស្មូនឆ្នាំង គ្រាន់តែតាំងនៅមួយពេលកាលមួយកាលហើយក៏បែកធ្លាយទៅវិញ ក្អមនេះបែកធ្លាយយ៉ាងណា មនុស្សដែលកើតមកក៏រស់នៅតែមួយកាល ហើយស្លាប់បាត់បង់ទៅវិញយ៉ាងដូច្នេះដែរ។ ការយល់ថាមនុស្សស្លាប់ហើយមិនកើតវិញនោះ នាំបង្កើតទៅជាគំនិតរកតែសេចក្ដីសប្បាយក្នុងការរស់នៅជាមនុស្ស ម្លោះហើយតែងតែនាំគ្នាផឹកស៊ីប្រព្រឹត្តអនាចារពេញបន្ទុកឥតរវល់អើពើនឹងធ្វើអំពើជាបុណ្យកុសលសោះឡើយ។ លុះមនុស្សទាំងឡាយនាំគ្នាប្រព្រឹត្តអបាយមុខពេញទីទៅ ក៏កើតទៅជាការចាក់សម្លាប់គ្នាដណ្ដើមយកសេចក្ដីសប្បាយតែរៀងខ្លួនឥតកោតញញើតសោះតែម្ដង។ ឯសីលធម៌របស់សង្គមក៏ដុនដាបធ្លាក់ចុះឥតឧបមាទៅ។ ដកស្រង់ចេញពីសៀវភៅ ប្រជុំត្រ័យរ័ត្នរៀបរៀងដោយ ឆាយ ការ៉ាណូ |
ប្រវត្តិសង្ខេប ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា
ប្រវត្តិសង្ខេប ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា
ឈ្មោះ ញ៉ឹក ប៊ុនថា ជាអក្សរឡាតាំង Nhek Buntha ភេទ ស្រី សញ្ជាតិ កម្ពុជា កើតនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៅភូមិស្វាយជ្រុំ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នជា បេក្ខជនបណ្ឌិតផ្នែកទស្សនវិជ្ជាពុទ្ធសាសនា ។ បច្ចុប្បន្នមាន អាស័យដ្ឋាន # ៦៩១ វិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានី ភ្នំពេញ ។ លោកឪពុកឈ្មោះ ញ៉ឹក អឿ (ស្លាប់ ) និងអ្នកម្តាយឈ្មោះ ស សាលី (ស្លាប់ ) ។ ប្រវត្តិការសិក្សាកន្លងមក ពីឆ្នាំ ១៩៥៩ ដល់ ១៩៦៦ រៀននៅសាលាបឋមសិក្សាវត្តអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ពីឆ្នាំ ១៩៦៦ ដល់ ១៩៧០ រៀននៅ វិទ្យាល័យ នេត្រយង់ ខេត្តបាត់ដំបង ពីឆ្នាំ ១៩៧១ ដល់ ១៩៧៤ រៀននៅ វិទ្យាល័យ អ៊ាប ឃុត ខេត្តបាត់ដំបង ពីឆ្នាំ ២០០៥ ដល់ ២០០៧ រៀនថ្នាក់ អនុបណ្ឌិតផ្នែកទស្សនវិជ្ជានិង វិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យពហុចម្រើនវិជ្ជា នៅភ្នំពេញ ។ ពីឆ្នាំ ២០០៧ ដល់ បច្ចុប្បន្នជាបេក្ខជន បណ្ឌិត ផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនានៅរាជបណ្ឌិតសភាកម្ពុជាការសិក្សាស្រាវជ្រាវបានសិក្សាស្រាវជ្រាវគម្ពីព្រះត្រៃបិដកខ្មែរ និងបាលី ចំនួន១១០ក្បាល អាននិងស្វែងយល់ស៊ីជម្រៅ ក្នុងការប្រតិបត្តិធម៌ក្នុងព្រះពុទ្ធសាសនាតាមគម្ពីរនេះអស់ រយៈពេល ១០ឆ្នាំ ១៩៩០-២០០០។ បច្ចុប្បន្ន កំពុងសិក្សាស្រាវជ្រាវ លើសៀវភៅ គម្ពីរ និង ឯកសារនានាដែលទាក់ទងនឹងទ្រឹស្តីព្រះពុទ្ធសាសនាឋានៈតួនាទីដែលធ្លាប់បានទទួលកន្លងមករហូតដល់បច្ចុប្បន្ន។ ពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ជាអនុប្រធាន ការិយាល័យគយ នៃក្រសួងពាណិជ្ជកម្ម ពីឆ្នាំ ១៩៨៣ ដល់ ១៩៩០ជាប្រធាន ការិយាល័យ រដ្ឋភណ្ឌ គយ នៃក្រសួង ពាណិជ្ជកម្ម ពីឆ្នាំ ២០០១ ដល់ បច្ចុប្បន្នជាប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយសមាគមយុវជនកម្ពុជរដ្ឋ ពីឆ្នាំ ២០០១ ដល់ ២០០៥ ជាសមាជិក ពុទ្ធិកសមាគមកម្ពុជរដ្ឋ ពីឆ្នាំ ២០០៣ ដល់ បច្ចុប្បន្ន បានទទួល គោរម្យងារជា «ឧកញា» តាមព្រះរាជក្រិត្យកាលពី ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០០៣។ ពីឆ្នាំ ២០០៣ ដល់ បច្ចុប្បន្នជាអ្នកដឹកនាំ ការសន្ទនាធម៌ សម្រាប់នាទីឈ្វេងយល់ព្រះពុទ្ទសាសនា ពីឆ្នាំ ២០០៥ ដល់ ២០០៧ជា អនុប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ពីឆ្នាំ ២០០៥ ដល់ បច្ចុប្បន្ន ជាប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយសមាគមដូនជីកម្ពុជរដ្ឋ ពីឆ្នាំ ២០០៥ ដល់ ២០៩ជាសាស្ត្រចារ្យ ឧទ្ធេសមេរៀន ផ្នែកពុទ្ធសាសនា ប្រគេនព្រះសង្ឃ នៅសាកលវិទ្យាល័យ ពុទ្ធិកសីហនុរាជភ្នំពេញ។ ពីឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន ជាឧត្តមប្រឹក្សា សម្តេចអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ២០០៧ ដល់ ២០១០ជាប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ទទួលបន្ទុកផ្នែកអប់រំសីលធម៌ វប្បធម៌ខ្មែរ សន្តិភាព និងទ្រឹស្តីពុទ្ធសាសនា ។ ពីឆ្នាំ ២០០៧ ដល់ បច្ចុប្បន្ន ជាសមាជិក គណៈកម្មាធិការនៃបណ្តាញអន្តរសាសនាប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាឯកអគ្គរាជទូតសន្តិភាព ប្រចាំអាស៊ី ប៉ាស៊ីហ្វិក[...] អានបន្ត (ដកស្រង់ពីពុទ្ធិកសមាគមកម្ពុជរដ្ឋ) ដោយសាធ្លាប់ប្រាស្រ័យទាក់ទងគ្នាកន្លងមក ។ |
សម្ដេចព្រះមហាសុមេធាធិបតី គណៈមហានិកាយ ប្រាក់ ហ៊ិន
សម្ដេចព្រះមហាសុមេធាធិបតីប្រាក់ ហ៊ិនព្រះសង្ឃនាយក គណៈមហានិកាយព.ស ២៤១៨ ~ ២៤៩១គ.ស ១៩៣៧ ~ ១៩៤៧
- ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ៨កើត ខែ បុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស ២៤០៤ គ.ស ១៨៦៣ នៅភូមិចាក់អង្ករ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (តែពេលទំងន់ នៅភូមិពោធិជំទាវមាន់ ខេត្តព្រៃវែង ដោយស្រុកមានវិបត្តិភ័ន្តប្រែជាន់រាមាកំហែង ក៏បានរត់ទៅនៅភូមិចាក់អង្ករវិញ)។ បិតានាម ប្រាក់ ជាជំទប់លេខ១ មាតានាម ដែង ក្រោយមក មាតាបិតា បានមករស់នៅឃុំលេខ៦ ជ្រោយចង្វា ភ្នំពេញ មានរបរជាអ្នកជំនួញឬស្សី។ - ព្រះជន្មាយុបាន ១២ឆ្នាំ បានបួសជាសាមណេរនៅវត្តសាំងសាមី ក្រុងព្រៃវែង ពីឆ្នាំចរ ចស័ក ព.ស ២៤១៨ គ.ស ១៨៧៤។ - ព្រះជន្មាយុបាន ២១វស្សា បានឧបសម្បទាជាភិក្ខុ នៅក្នុងវត្តសាំងសាមី ឆ្នាំមមែ ចត្វាស័ក ព.ស ២៤២៧ គ.ស ១៨៨៣ ព្រះឧបជ្ឈាយ៍អោយនាមបញ្ញាត្តិថា សុធម្មត្ថេរ។ - ព្រះអង្គបានឡើងជាចៅអធិការវត្តសារាវ័នតេជោ ឃុំលេខ៣ ក្រុងភ្នំពេញ ពីឆ្នាំចរ ត្រីស័ក ព.ស ២៤៥៤ គ.ស ១៩១០។ - ព្រះជន្មាយុ ៧៥វស្សា នៅក្នុងឆ្នាំឆ្លូវ ព.ស ២៤៨១ ព្រះអង្គបានឡើងជា ព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ (ព្រះរាជក្រឹត្យ លេខ ៦ ចុះថ្ងៃទី ០១ ខែ ហ្វេវ្រីយេ ឆ្នាំ១៩៣៧)។ - ព្រះជន្មាយុ ៧៧វស្សា ព្រះអង្គបានទទួលឋានន្តរស័ក្ដិ ជាព្រះសង្ឃនាយក (ព្រះរាជ ក្រឹត្យលេខ ២២ ចុះថ្ងៃទី ១៧ ដេសមប្រី ឆ្នាំ១៩៤០)។ - ព្រះជន្មាយុ ៨០វស្សា ព្រះអង្គបានឡើងសមណស័ក្ដិជាន់ខ្ពស់ជាទី សម្ដេចព្រះពោធិវ័ង្សព្រះសង្ឃនាយកគណៈមហានិកាយ នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំមមី ចត្វាស័ក ព.ស ២៤៧៤ គ.ស ១៩៣០។ - មានព្រះជន្មាយុ ៨១វស្សា ព្រះអង្គបានឡើងសមណស័ក្ដិជាន់ខ្ពស់បំផុត ជាទី សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ នៅថ្ងៃ ១រោច ខែអស្សុជ ឆ្នាំមមែ បញ្ចស័ក ព.ស ២៤៧៥ ត្រូវនឹងថ្ងៃ១៩ ឧកតូប្រិ៍ ឆ្នាំ១៩៣១។ - មានព្រះជន្មាយុ ៨៥វស្សា ព្រះអង្គបានចូលទីវង្គត នៅថ្ងៃ ព្រហស្សតិ៍ ៨កើត ឆ្នាំកុរ ព.ស ២៤៩១ ត្រូវនឹងថ្ងៃទី ២០ ខែ វិច្ចិកា ឆ្នាំ ១៩៤៧ វេលាពាក់កណ្ដាលអាធ្រាត្រ។ |
សត្វទាំងឡាយ ទៀងតែនឹងស្លាប់គ្រប់ ៗ គ្នា
សព្វេ សត្តា មរិស្សន្តិ មរណន្តំ ហិ ជីវិតំ
យថាកម្មំ គមិស្សន្តិ បុញ្ញបាបផលលូបគា
និរយំ បាបកម្មន្តា បុញ្ញកម្មា ច សូគតឹ
សត្វទាំងឡាយ ទៀងតែនឹងស្លាប់គ្រប់ ៗ គ្នា ព្រោះថាជីវិតរបស់សត្វទាំងឡាយ សុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ ៗ ប្រាណ ម៉្យាងទៀតសត្វទាំងឡាយរមែងកាន់យកនូវផលបុណ្យ ផលបាប ហើយនឹងទៅតាមយថាកម្ម គឺទៅតាមគួរដល់អំពើល្អ និង អាក្រក់ដែលខ្លួនបានធ្វើ អ្នកដែលធ្វើបាបតែងធ្លាក់ទៅសោយទុក្ខក្នុងនរក ចំណែកខាងអ្នកធ្វើបុណ្យតែងឡើងទៅកាន់សុគតិភព ។ តស្មា ករេយ្យ កល្យាណំ និចយំ សម្បរាយិកំ
បុញ្ញានិ បឆលោកស្មឹ បតិដ្ឋា ហោន្តិ បាណិនំ
ព្រោះហេតុដូច្នោះហើយ សាធុជនអ្នកមានចំណង់ចង់បានសេចក្តីសុខ (ដល់ខ្លួន) គួរតែប្រញាប់ប្រញាល់ធ្វើបុណ្យ ដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អាន ឲ្យបានជានិច្ច គឺខ្លួនត្រូវកសាងសន្សំ (គ្រាន់នឹងបានជាទីពឹង) នៅក្នុងភពខាងនាយ (ព្រោះថា) បុណ្យទាំងឡាយ តែងជាទីពឹងពំនាក់របស់សត្វទាំងឡាយក្នុងបរលោក ។ ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទវាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា |
ដោយ ៥០០០ ឆ្នាំ
ដំណើរត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ
| ពោធិសត្វខំប្រឹងប្រព្រឹត្តនូវតបកម្ម ជាទុក្ករកិរិយា ដែលសត្វលោកធ្វើបានដោយលំបាក នាដងភ្នំដង្កេស្វារី។ បញ្ចវគ្គិយតាបសទាំង ៥ រូបមានកោណ្ឌរូបមានកោណ្ឌញ្ញៈ ភទ្ទិយ វប្បៈ មហានាម អស្សជិ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចប្រព្រឹត្តតបកម្ម ដោយយល់ឃើញថា ការប្រព្រឹត្តធ្វើយ៉ាងនេះ នឹងបានសម្រេចនូវមោក្ខធម៌ ជាទីក្សេម រួចផុតចាកកិលេសទាំងពួងមិនខាន។ តែអត្តកិលមថានុយោគនោះ ដែលព្រះពោធិសត្វខំប្រឹងប្រព្រឹត្តអស់ ៦ ឆ្នាំមិនបានសម្រេចជាប្រយោជន៍អ្វីទាំងអស់ ក្រៅពីប្រព្រឹត្តខ្លួនឲ្យជាទុក្ខនោះឡើយ។ ថ្ងៃមួយព្រះពោធិសត្វពិចារណាថា ជនអ្នកបំពេញទុក្ករកិរិយាក្នុងលោកនេះ ប្រាកដស្មើដោយយើងមិនមានឡើយ ជនអ្នកអាចបំពេញ ទុក្ករកិរិយាឲ្យក្រៃលែងជាងនេះក៏មិនមានដែរ នេះមិនមែនជាផ្លូវត្រាស់ដឹងកាលយើងអង្គុយបំពេញសមាធិក្រោមដើមព្រីងនោះ ជាផ្លូវត្រាស់ដឹងទេដឹង? យើងមានរាងកាយចុះខ្សោយទ្រុឌទ្រោមយ៉ាងនេះ មិនអាចចម្រើនឋសមាធិនោះបានឡើយ បើដូច្នោះ មានតែអាត្មាអញទំនុកបម្រុងរាងកាយដោយការបរិភោគអាហារទើបអាចចម្រើនសមាធិបាន។ពេលនោះព្រះពោធិសត្វកាន់បាត្រ ចូលទៅបិណ្ឌបាតក្នុងសេនានិគមហើយឆាន់ចង្ហាន់ត្រឹមពីរបីថ្ងៃ ព្រះវរកាយដ៏មានកម្លាំងប្រកបដោយមហាបុរសលក្ខណៈ ៣២ ប្រការ មានពណ៍សម្បុរដូចជាមាសជាទីប្រក្រតីឡើងវិញ។ គ្រានោះ ពួកបញ្ចវគ្គិយតាបសនាំគ្នាថា មហាបុរសនេះ បំពេញទុក្ករកិរិយាដល់ទៅ ៦ ឆ្នាំ ក៏នៅតែមិនអាចធ្វើឲ្យជាក់ច្បាស់នូវសព្វញ្ញុតញ្ញាណឥឡូវនេះត្រាច់ទៅបិណ្ឌបាត្រក្នុងស្រុក និងនិគមជាដើម សោយអាហារ តើនឹងអាចត្រាស់ដឹងបានដូចម្ដេចទៅ? មហាបុរសនេះ ជាអ្នកប្រាថ្នាលាមកឃ្លៀងឃ្លាតចាកព្យាយាម តើមានប្រយោជន៍អ្វី ដែលពួកយើងនៅជាមួយ មហាបុរសនេះទៀត។ កាលពួកបញ្ចវគ្គិយតាបស ទាំងនោះគិតគ្នាយ៉ាងនេះហើយ ក៏នាំគ្នាលះបង់ព្រះពោធិសត្វ ទៅនៅក្នុង ព្រៃឥសិបតនមិគទាយវ័ន ដើម្បីបំពេញទុក្ករកិរិយាបន្តទៀត។ ក្នុងពេលជិតភ្លឺ ថ្ងៃ១៤ កើត ព្រះពោធិសត្វទ្រង់ឃើញមហាសុបិនជាបុព្វនិមិត្ត ៥ ប្រការគឺ ១- ព្រះពោធិសត្វទ្រង់សុបិនឃើញ ព្រះអង្គសឹងលើមហាប្រឹថពី ស្ដេចភ្នំឈ្មោះហិមវន្តជាខ្នើយ ព្រះហស្ដឆ្វេងសណ្ដូកចុះក្នុង សមុទ្រខាង កើត ព្រះហស្ដស្ដាំសណ្ដូកចុះក្នុងសមុទ្រខាងលិច ព្រះបាទទាំងគូសណ្ដូក ចុះក្នុងសមុទ្រខាងត្បូង។ ២- ព្រះពោធិសត្វទ្រង់សុបិនឃើញស្មៅចិញ្ចៀន ១ សរសៃ ដុះលេចអំពីផ្ចិតទៅទល់នឹងអាកាស។ ៣- ព្រះពោធិសត្វទ្រង់សុបិនឃើញ មានពួកសត្វដង្កូវខ្លួនស ក្បាលខ្មៅវារចេញអំពីព្រះបាទទាំងគូ ចាប់ផ្ដើមអំពីចុងក្រចក ចោមរោមជិត ដរាបដល់មណ្ឌលនៃជង្គង់។ ៤- ព្រះពោធិសត្វទ្រង់សុបិនឃើញមានសត្វបក្សី ៤ ពួក មានសម្បុរផ្សេងៗគ្នា ហើរមកអំពីទិសទាំង ៤ មកក្រាបចុះទៀបបាទមូល ក៏ត្រឡប់ជាមានសម្បុរសទាំងអស់ទៅវិញ។ ៥- ព្រះពោធិសត្វទ្រង់សុបិនឃើញ ព្រះអង្គចង្ក្រមលើភ្នំលាមកដ៏ធំមិនបានប្រឡាក់ដោយលាមកឡើយ។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ |
Subscribe to:
Comments (Atom)












